Monday, November 3, 2014
ហេតុអ្វីបានជាអ្នកខឹង? Why are you angry?
ហេតុអ្វីបានជាអ្នកខឹង?
នៅពេលនរណាម្នាក់ ឬមិត្តភ័ក្ដិរបស់អ្នកនិយាយពាក្យមិនសមរម្យដាក់អ្នក?
តើអ្នកដឹងឬទេ? រាល់សកម្មភាព បទពិសោធន៍ និងចំណេះដឹងផ្សេងៗ កើតចេញពីការសិក្សារៀនសូត្រមែនទេ? បើមែន តើអ្នកបានដឹងហើយឬនៅ? ចុះមូលហេតុអ្វីដែលធ្វើឱ្យអ្នកខឹង នៅពេលនរណាម្នាក់ ឬមិត្តភ័ក្ដិរបស់អ្នកនិយាយពាក្យមិនសមរម្យ ឬក៏ពួកគេប្រើឥរិយាបថមិនគប្បីដាក់អ្នក?
មិត្តអ្នកអានទាំងឡាយ! មនុស្សយើង ដែលអាចចេះដើរ ចេះនិយាយ ចេះអាន ចេះសរសេរ ចេះធ្វើកិច្ចការការងារផ្សេងៗបាន កើតឡើងដោយការរៀនដើរ រៀននិយាយ រៀនអាន រៀនសរសេរ និងមនុស្សដែលអាចជួសជុលម៉ូតូ ឡាន ទូរស័ព្ទ ឬកុំព្យូទ័របាន ក៏ដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្រ ។ តើមែនទេ?
យ៉ាងណា ចិត្តរបស់មនុស្សយើងក៏ដូចគ្នាដែរ បើយើងមិនអប់រំ ឬរៀនអត់ធ្មត់ទេ នោះចិត្តរបស់យើងនឹងកាន់តែកាចសាហាវឡើង ។ ដើម្បីអប់រំចិត្តរបស់អ្នកឱ្យកាន់តែបរិសុទ្ធឡើងនោះ អ្នកត្រូវធ្វើយ៉ាងណា ខំរៀនអត់ធននិងការសរសើរ ការនិន្ទា និងការបន្តុះបង្អាប់ជាដើម ទោះបីមានពេលខ្លះ មិត្ត ភ័ក្ដិរបស់អ្នកនិយាយបង្អាប់ ឬនិយាយពាក្យមិនសមរម្យដាក់យើងខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងមិនឈឺចិត្ត មិនខឹង មានន័យថា(ចិត្តរបស់អ្នកធម្មតា) ទោះបីគេសរសើរក៏មិនត្រេកអរ គេបង្អាប់ក៏មិនខូចចិត្ត ដែលគេហៅថា(ចិត្តមិនកម្រើក) ហើយយើងក៏អាចបិទរឿងអាក្រក់ៗមិនឱ្យចូលខ្លួនយើងបានដែរ ។
ប្រសិនបើអ្នកធ្វើបានដូច្នេះ អ្នកនឹងទទួលបាននូវសេចក្ដីសុខយ៉ាងពិតប្រាកដ ដែលគេហៅថា (សេចក្ដីសុខផ្លូវចិត្ត) ដែលត្រូវនឹងពុទ្ធសុភាសិតថា (គ្មានសេចក្ដីសុខណា ឱ្យស្មើនឹងសេចក្ដីស្ងប់បានឡើយ) ។
Why are you angry?
When someone or your friends say inappropriate?
Did you know? All other activities, experiences and knowledge from learning? If not, do you know yet? Why what makes you angry when someone or your friends say their inappropriate or improper behavior?
Readers! People who can speak fluent reading, writing, doing various jobs incurred by learning learn learn to read, write, and people who can fix the motor car phone or computer because the effort to learn. Is that right?
However, the human mind as well if we do not educate or learn patience, our mind will be more fierce. To educate your mind to be more pure, you do learn unemployment resources and appreciation of spoken and contemptible, etc. Although there are sometimes a friend of your niyeayobangaeab or say inappropriate at us strong, we do not sigh, do not get angry means (mind your normal) although they praised also not glad they disparage also not broken, called (not move) and we can close the bad thing not to appear, we have too.
If you do so, you will get a truly peace-called (mental peace), which is the Buddhist proverb (without any peace or calm).
ដោយ លោក កវីស្រុកស្រែ ឈួន វណ្ណារ័ត្ន By Mr. Vannarath Chhoun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment