Friday, January 24, 2014
បើលោកអ្នកមិនទាន់ដឹងសាច់រឿងពិតកុំទាន់អាលវិភាគ If you do not know the true story of Alma analysis
ធម្មតាមនុស្សយើង កាលបើបានឃើញព័ត៌មានតាមកាសែតក្ដី ទស្សនាវដ្ដីក្ដី តាម បណ្ដាញព័ត៌មានផ្សេងៗក្ដី កាលបើអ្នកអាន ឬអ្នកសរសេរព័ត៌មានគេថា ម្ចាស់សាច់រឿង អាក្រក់ ក៏អាក្រក់តាមគេ បើគេថា ម្ចាស់សាច់រឿងល្អ ក៏ល្អតាមគេដែរ ។ យើងគប្បីចេះវិភាគ ស្វែងយល់ ថាតើសាច់រឿងដែលយើងមើល និងអាននឹង វាពិតឬយ៉ាងណា? យើងមិនត្រូវ ប្រើគំនិតយល់ស្រប ឬចេះតែថាតាមគេនោះទេ គឺយើងត្រូវយល់ដោយខ្លួនឯង ទើបជាការ ប្រសើរ ។ ម្យ៉ាងទៀត រឿងមិនពិតផង យើងកុំចេះតែនិយាយផ្ដេសផ្ដាស់ វានាំឲ្យមានការប៉ះ ពាល់ដល់កិត្តិយសអ្នកដទៃ ។
Normal humans when seen online newspapers, magazines, or other information, if readers write a bad news story also bad that the owner of a good story well. We should analyze discover whether the stories that we see and read is true or not? We do not have to agree or chehtetha, but we need to understand themselves better. Also not true, we do not say culled Shirzai it could affect the reputation of others.
តើលោកអ្នកធ្លាប់និយាយដើមគេទេ? Do you gossip?
មនុស្សមួយចំនួនធំ តែងតាំងខ្លួនឯងថា ជាមនុស្សល្អ មិនដែលរករឿងអ្នកណាទេ ប៉ុន្តែ ចេះតែនិយាយអាក្រក់ពីអ្នកដទៃ នាំពីរឿងអ្នកនេះ ទៅប្រាប់អ្នកនោះ នាំរឿងពីអ្នកនោះ មក ប្រាប់អ្នកនេះ ដែលជាហេតុធ្វើឲ្យគេមានការក្ដៅក្រហាយ ដោយសារតែយើងយករឿងតូច និង អាក្រក់តិចតួច ទៅនិយាយប្រាប់អ្នកដទៃ ឲ្យក្លាយជារឿងធំ និងអាក្រក់ដល់ម្ចាស់រឿងអាស្រូវ ។ ប្រសិនបើខ្លួនយើងវិញ ត្រូវបានអ្នកដទៃគេយករឿងអាក្រក់របស់ខ្លួន ទៅនិយាយអាក្រក់ ប្រាប់អ្នកដទៃវិញ តើយើងចេះឈឺចាប់ទេ? ចេះខ្មាសគេទេ?
Some big appointed themselves as good people never bullied anyone, but people keep saying evil of others bring the story you tell it you that brought things from you then tell you this, causing them there and wrath because we take the little things and the bad little to speak of others to become big and bad owners scandal. If we are to others its a bad thing to tell others how bad we hurt? Ashamed?
តើអ្នកដទៃចេះឈឺចាប់ទេ? What hurt others?
មនុស្សគ្រប់រូប សុទ្ធតែមានអារម្មណ៍ និងមនោសញ្ចេតនា ចេះខ្មាស ចេះអៀន ចេះឈឺ ចាប់ និងចេះស្រងូតស្រងាត់ ។ មនុស្សពេលធ្វើខុស ក្នុងរឿងអ្វីមួយ តែងតែមានការភ័យខ្លាច និងមានអារម្មណ៍ស្មុគស្មាញ ពេលនោះ មនុស្សត្រូវការអ្នកផ្ដល់កម្លាំងចិត្ត ត្រូវការអ្នកការពារ និងផ្ដល់យោបល់ ។ បើមិនមានអ្នកផ្ដល់កម្លាំងចិត្តទេ ពេលនោះ មនុស្សអាចធ្វើអត្តឃាត ឬ ប្រព្រឹត្តរឿងអ្វីមួយធ្ងន់ធ្ងរថែមទៀត ។ តើមាននរណាចង់ធ្វើខុសទេ? ចម្លើយ 99.99% មិនចង់។ យើងដឹងហើយថា ការប្រព្រឹត្តខុសក្នុងរឿងអ្វីមួយ ត្រូវបានគេស្អប់ និងនិយាយដើម? ចុះហេតុ អ្វីយើងនៅតែធ្វើខុស? ព្រោះមនុស្សយើង មិនអាចដឹងពីដំណើរជីវិតថាជួបឧបសគ្គ ឬរឿងរ៉ាវ អ្វីខ្លះទេ? បើយើងដឹងពីអនាគតបាន ប្រហែលជាមនុស្សលោក នឹងកា្លយជាឋានអ្វីទេ? ប៉ុន្តែ អ្វី ដែលសំខាន់ គឺកាលបើដឹងខុសហើយ យើងទទួលកំហុស យើងធ្វើការកែប្រែ ទើបជាការ ប្រសើរ ។ សូមអរគុណ!
Everyone has feelings and emotions ashamed shy pain and depressive symptoms. People make mistakes in everything, always complicated fears and feel then need to empower people need protection and suggestions. If not, you can empower then committed suicide, or did something more serious. Does someone want to do wrong? 99.99% do not want to answer. We know that the conduct is wrong in everything they hate and gossip? Why are we still doing wrong? Because humans can not know the challenge that journey or what story? If we know the future maybe he will become a hell? But what is important is if aware of our responsibility and we plead guilty to modify just the better. Thank you!
Tuesday, January 21, 2014
សុភមង្គល happiness
ដំណើរជីវិតអាពាហ៍ពិពាហ៍ ឬដៃគូជីវិត គឺជាតំបន់គោលដៅមួយ ដែលយើងទាំងពីរនាក់ បានសន្យាកំណត់ទុករួចជាស្រេចថា “ចាប់ដៃគ្នាធ្វើដំណើរទៅឲ្យដល់តំបន់គោលដៅនោះ” តើតំបន់ គោល ដៅនោះគឺជាអ្វី? តំបន់គោដៅនោះគឺជា “សុភមង្គលពិតប្រាកដ” ដែលកើតចេញពីជីវិត អាពាហ៍ពិពាហ៍ នោះ ។ សេចក្ដីសុខ ដែលកើតចេញពីការយល់ចិត្តគ្នា ដោយក្ដីមេត្តាគោរពស្រឡាញ់ គឺជា សុភមង្គលដ៏ក្សេមក្សាន្តក្នុងគ្រួសារ ទោះបីស្ថិតក្នុងជីវភាពបែបណាក៏ដោយ ។
Marriage or life partner is a goal that we were both already promised targeted "together to go to the target area," What goal? Target zone is the "True happiness," which was born out of the marriage. Peace that comes from empathy, compassion, respect, love is happiness Ksem family even at the standard of any kind.
Monday, January 20, 2014
ដូចម្ដេចដែលហៅថា ភរិយា ឬប្រពន្ធ? តើនាងជាមនុស្សបែបណា? តើនាងត្រូវធ្វើអ្វីខ្លះក្នុងនាមជាភរិយា ឬស្រ្តីមេផ្ទះ? Then called his wife or wives? Is she a human? Does she have to do as a wife or a housewife?
ស្រ្ដីដែលមានលក្ខណៈល្អមាន ៤ ប្រការ៖
១-មាតាភរិយា ជាភរិយាមានចរិតដូចមា្ដយ ដែលឈឺឆ្អាលចំពោះសុខទុក្ខរបស់កូន
២-ទាសីភរិយា ជាភរិយាចេះខ្វល់ខ្វាយនូវរាល់កិច្ចការស្រាលធ្ងន់នៅក្នុងគ្រួសារ
៣-ភគិនិភរិយា ភរិយាដូចជាប្អូន ចេះស្ដាប់ពាក្យទូន្មានរបស់បង
៤-សខាភរិយា ភរិយាដូចមិត្តសម្លាញ់ មានចិត្តស្មោះត្រង់ទៅវិញទៅមក
មិត្តស្រី្តៗទាំងឡាយ ពេលមានស្វាមីគប្បីបំពេញតួនាទីឲ្យបានត្រឹមត្រូវ ទើបឈ្មោះថា ជាស្រ្តីដែលចេះ ទទួលខុសត្រូវ ។
ស្រ្ដីដែលមានស្វាមីរួចហើយ ជាស្រីចូលចិត្តឡេះឡោះជាមួយប្រុសៗ ជាស្រីមិនជួយកិច្ចការផ្សេងៗ មិន ឈ្មោះថា “ជាស្រី្តទេ” ព្រោះពាក្យថា “ស្រ្ដី” មានន័យថា “សិរីសួស្ដី”
ដែលអ្នកនាំលាភសំណាងមកឲ្យប្ដី និងគ្រួសារ កូនចៅ ។
ស្រ្ដីដែលមានលក្ខណៈមិនល្អ មាន ៣ ប្រការ៖
១-វធកាភរិយា ភរិយាដូចសត្រូវៈ ចាំមើលតែទោស មើលតែបំណាំ មិនជួយកិច្ចការ ដេកចាំស៊ី
២-ចោរីភរិយា ភរិយាដូចជាចោរៈ ចាំលួចយកលុយកាក់ទ្រព្យសម្បត្តិរបស់ប្ដីដែលខំប្រឹងប្រែងរកយកមក ដោយលំបាក ខ្លួនឯងយកទៅចាយវាយផ្ដេសផ្ដាស មានលេងល្បែងជាដើម....
៣-អយ្យភរិយា ភរិយាកាច វាយប្ញក ទុកប្ដីដូចខ្ញុំបម្រើ មិនជួយធ្វើកិច្ចការផ្សេងៗ ចាំឲ្យតែប្ដីធ្វើ ខ្លួនឯងមាន លេសថា ឈឺនេះ ឈឺនោះ ...................
មិត្តស្រី្តៗទាំងឡាយ ពេលមានស្វាមីគប្បីបំពេញតួនាទីឲ្យបានត្រឹមត្រូវ ទើបឈ្មោះថា ជាស្រ្តីដែលចេះ ទទួលខុសត្រូវ ។
Woman who looks good 4:
1. The wife, mother, wife, like teachers who miscalculated about migrant children
2. teaseiphriyea wife careless light heavy in family affairs
3. The nurse wife wife like you know how to listen to the counsel of the
4. Branch wife wife as mutually faithful friend
Girlfriend husband should fulfill the role properly named as the woman responsible.
Woman whose husband is already a favorite with male and female jesting not support something called "women" because the word "woman" means "serisuosdei"
You bring luck to her husband and family, children.
Poor women who are 3 terms:
1. -The wife wife see typecast not help dekcham
2. chaori wife wife like Deuteronomy materials stolen money, the property of the husband that efforts taken by challenging yourself to spend gambling nonsense ....
3. ancestor root fierce wife wife beating husband as I serve no other help do remember her husband made himself an excuse that this sick sick ...................
Girlfriend husband should fulfill the role properly named as the woman
ទឹកពេញកែវ Full glass of water
ចរិតរបស់មនុស្ស កាលណាតាំងខ្លួនឯងជាអ្នកចេះដឹងពិតប្រាកដហើយ មិនចេះសម្របខ្លួនទៅតាម កាលៈទេសៈ មិនព្រមទទួលយកនូវបទពិសោធន៍ថ្មីៗ ដែលអ្នកដទៃធ្លាប់ឆ្លងកាត់រួចមក គិតថាខ្លួនឯងធ្វើអ្វីក៏កើត អញមានលុយ អញអ្នកចេះ អញបានរៀនដល់បរិញ្ញាបត្រ-បណ្ឌិត... មិនព្រមទទួលយកយោបល់ពីអ្នកដទៃ ធ្វើអ្វី អត្តនោម័តតែម្នាក់ឯង គិតថា គេមិនដល់ខ្លួន មនុស្សបែបនឹង ជាមនុស្សល្ងង់បំផុត អន់បំផុត ។ ធម្មតា ទឹកពេល ដែលគេចាក់ពេញកែវហើយ រមែងហូរធ្លាក់មកដីយ៉ាងណា ចរិតរបស់មនុស្សដែលមិនទទួលយកពាក្យទូន្មាន ឬយោបល់ពីអ្នកដទៃ ប្រៀបដូចជាទឹកពេញកែវ ឬដូចចាក់ទឹកលើក្បាលទា ទោះមានគ្រូបង្រៀនទេវតាមក បង្រៀនក៏អាចបង្រៀនឲ្យចេះដឹងបានដែរ ។ ដូច្នេះ ដើម្បីក្លាយជាអ្នកដឹកនាំល្អ ក្លាយជាអ្នកចេះដឹងខ្ពង់ខ្ពស់ លោកអ្នកគួរចេះរៀនដាក់ចិត្តដាក់កាយ ទទួលយកបទពិសោធន៍ពីអ្នកដទៃ ទើបល្អ ។
Characteristics of people when appointed themselves as scholars of actual and not adapting to circumstances, refuse to accept the new experiences that others've already thought themselves do also happen I have money I you know how I learned to BA - Dr ... refuse to accept advice from others do athletes be adopted alone think they do not reach the body such as the foolish, the most worst. Usually when they poured a full glass of water and mortality rolling characteristics of the people who do not accept the word of counsel or advice from others, like a full glass of water or even ដូចចាក់ទឹកលើក្បាលទា angels teach teacher can also teach knowledge. Therefore, in order to become a good leader should be highly uneducated learn placed your physical experience from others suggested.
មនុស្សស្រឡាញ់តែភាពល្អខាងក្រៅ People love good outside
មនុស្សភាគច្រើន មិនសូវបានចាប់អារម្មណ៍ទៅលើគុណភាពខាងក្នុងរបស់មនុស្ស ឬវត្ថុទេ, មនុស្សកាល ណាឃើញមនុស្សម្នាក់ ឬច្រើននាក់មានរូបរាងអាក្រក់ ឬមានកាយសម្បទាមិនគ្រប់គ្រាន់ តែងតែវាយតម្លៃថា “មនុស្សនោះអាក្រក់” តែតាមសភាពពិតមនុស្សនោះ គេជាមនុស្សមានសណ្ដានចិត្តល្អ, ចេះស្រឡាញ់សេចក្ដីថ្លៃ ថ្នូរ, ចេះស្រឡាញ់ការថ្នាក់ថ្នម, ចេះនិយាយពាក្យគួរសម, ឃើញចាស់ទុំចេះឪនលំទោន កា្របសំពះព្រះសង្ឃ ។ ប៉ុន្តែសម្រាប់មនុស្សពួកខ្លះវិញ មានរូបរាងសង្ហា ស្លៀកពាក់ស្អាតបាត សក្ដិសមជាអ្នកមានកេរ្ដិ៍ឈ្មោះក្នុងសង្គម តែតាមការពិត មនុស្សនោះ កំពុងត្រៀមខ្លួនចូលលួចឥវ៉ាន់របស់គេ និងត្រៀមបង្ករភេរវកម្មប៉ុណ្ណោះ, ហេតុដូច្នេះ មើលមនុស្សកុំមើលតែសម្បកខាងក្រៅ ត្រូវមើលពីភាពនៅខាងក្នុងផង ៕
Most people rarely interested in the quality of the inside of people or objects, people When seeing a person or more people have the look bad or have a physical enough always assessed that "the person is bad," but in that moment of truth, the man is kindness, kindness, love the things noble, not love of tenderness, speak words polite, see mature discreet meekly Ka v salute monks. But for the people they sometimes back there handsome dress worthy as a reputation in the society but in fact people that are ready to steal their luggage and ready to cause terror only, therefore, look for people not only look at shells exact view from the inside too.
តើយើងបានបទពិសោធន៍មកពីណា?
នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ តែងតែជួបនូវឧបសគ្គនិងការងារផ្សេងៗ ដូចជាៈ ត្រូវបានគេមើលងាយ, ត្រូវបានគេនិយាយដើមអាក្រក់, ត្មិះតិះដៀល, ប្រមាថ, ជេរ, និយាយឌឺដងផ្លែផ្កា, ការឈឺចាប់, ចាញ់បោកគេ, ទូន្មានប្រៀនប្រដៅក្នុងការមើលងាយ, និងការធ្វើការងារផ្សេងៗ...ទាំងអស់នេះ សុទ្ធតែជាបទពិសោធន៍សម្រាប់ យើងយកមកត្រិះរិះពិចារណាស្វែងយល់ និងទុកជាក្បួនច្បាប់សម្រាប់ថ្ងៃក្រោយ ហើយជាចុងក្រោយ បានជា បំនិនជីវិតមួយដ៏អស្ចារ្យ សម្រាប់ទូន្មានកូនចៅជំនាន់ក្រោយ ឲ្យដើរតែតាមផ្លូវត្រូវជារៀងរហូត ។
តើលោកអ្នកដឹងទេ? Do you know?
តើលោកអ្នកដឹងទេ?
តើឪសថ(ថ្នាំ)កើតមកពីណា?
គេថា មនុស្សលោកកើតពីកម្ម ថ្នាំកើតពីរោគ ។ យើងមើលឃើញថា “ក្នុងលោកនេះ បើគ្មានរោគ ឬជម្ងឺទេ ក៏ គ្មានឪសថពូកែៗដែរ” ព្រោះធម្មតាក្នុងជីវិតមនុស្សសព្វថ្ងៃ បើគ្មានហេតុជាបច្ច័យទេ នោះក៏គ្មានផលដែរ ។ ហេតុដូច្នេះ ហើយ ព្រះពុទ្ធសម្ដែងថា”បើគ្មានចំណុចចាប់ផ្ដើម ក៏គ្មានចំណុចបញ្ចប់ដែរ” ។ យើងនិយាយយ៉ាងនេះ មិនមែនមានន័យ ថា”យើងមិនឲ្យតម្លៃទៅលើគ្រូពេទ្យដែរ” យើងគ្រាន់តែចង់បញ្ជាក់ថា”ថ្នាំដែលពូកែៗ កើតឡើងដោយសាររោគ” ។
សុភាសិតលោកពោលថា “គុកនិងសោរចោរបង្កើត ឪសថល្អឆើតកើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម” ។
Did you know?
FDA (drugs) come from?
That men born from HIV drugs. We see that "in this world, if no symptoms or illness is no great healer" because usually in people's lives today without reason, there is no suffix. Therefore, the Buddha performed "Without starting point there is no end point". We say this does not mean that "we do not value the doctor," we just want to emphasize that "The best medicine caused by infection".
Proverbs says, "jail and lock thieves FDA fine from sleep disorders shielded asleep he comes from."
ភ្លេង ឬបង្អែមនៃជីវិត
ភ្លេង ឬបង្អែមនៃជីវិត
នៅក្នុងគ្រួសារមួយ ដែលធ្លាប់ទទួលការអប់រំតាមរយៈទស្សនៈព្រះពុទ្ធសាសនា គ្រួសារនោះរស់នៅយ៉ាងសុខដុម រម្យនា ឮតែសម្លេងសើចប្រកបដោយសេចក្ដីសុខ ទោះបីគ្រួសារនេះ មិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏ដោយ ។ យើងសង្កេត ឃើញថា “គ្រួសារនេះ ក៏មានជាប់ជំពាក់បំណុលគេដែរ តែអ្នកដឹកនាំក្នុងគ្រួសារនោះ ជាមនុស្សប្រកបដោយវិចារណញ្ញាណ មានការគិតគូវែងឆ្ងាយ ដឹកនាក្រុមគ្រួសារឲ្យប្រព្រឹត្តតែអំពើល្អ ឬឲ្យគិតតែពីអ្វីដែលនាំឲ្យមានសេចក្ដីសុខដល់គ្រួសាររបស់ គេ” ហើយអ្វីដែលពិសេសប្លែងជាងនេះទៅទៀតនោះ គឺគ្រួសារនោះ មានកុមារាម្នាក់អាយុប្រមាណ២ខួបកន្លះ ជាកុមារ ដែលចេះចរចានិយាយពាក្យផ្សេងៗជាច្រើន ដែលជាហេតុ ធ្វើឲ្យក្រុមគ្រួសារនោះ កាន់តែមានសេចក្ដីសុខទ្វេឡើង ។ ដោយសារកុមារនោះ ជាក្មេងឆ្លាត ទើបកាត់បន្ថយសេចក្ដីទុក្ខលំបាកផ្សេងៗ ឲ្យក្រុមគ្រួសារនោះ ទទួលបាននូវសេចក្ដីសុខ ជារៀងរាល់ថ្ងៃ ។ ហេតុដូច្នេះហើយ គ្រួសារដែលគ្មានទ្រព្យសម្បត្តិក្ដី ឬគ្រួសារដែលមានទ្រព្យសម្បត្តិក្ដី បើគ្មានកូនចៅ ហើយ ភ្លេងនៃសេចក្ដីសុខសុភមង្គល ក៏មិនអាចកើតចេញបានដែរ ៕


Subscribe to:
Posts (Atom)