Sunday, February 16, 2014

អ្វីៗក្នុងលោក ត្រូវតែប្រែប្រួល That things must change

ហេតុអ្វី? ព្រោះនេះ ជាច្បាប់ អនិច្ចតាធម៌ ប្រែថា “ជាធម៌មិនទៀង” ។ អ្វីក្នុងលោកនេះ ត្រូវតែមានការប្រែប្រួល គ្រាន់តែមុនហើយនឹងក្រោយប៉ុណ្ណោះ គ្មានសត្វណា ឬវត្ថុ ណាមួយ អាចកន្លងផុតទៅដោយមិនមានការប្រែប្រួលបានឡើយ ។ ព្រះសម្មាសម្ពុទ្ធសម្ដែងថា”សព្វសត្វរបស់(វត្ថុ)ក្នុងលោកនេះ ត្រូវតែមានការប្រែប្រួល អនិច្ចំ ទុក្ខំ អនត្តា” នេះជាប្រធានបទ ដែលខ្ញុំត្រូវតែលើកយកមកបកស្រាយឲ្យមិត្តអ្នកអានបានយល់នូវអ្វី ដែលព្រះសម្មា សម្ពុទ្ធសម្ដែងថា “អនិច្ចំ(មិនទៀង) ទុក្ខំ(ជាទុក្ខ) អនត្តា(មិនមែនជារបស់ខ្លួន)” ។ នៅក្នុង អភិណ្ហប្បច្ចវេក្ខណធម៌ ៥ យ៉ាង ដែលព្រះអង្គទ្រង់សម្ដែងថាៈ ១-យើងមានសេចក្ដីចាស់ជាធម្មតា (ការប្រែប្រួលវ័យ ឬការប្រែប្រួលគុណភាព) ២-យើងមានសេចក្ដីឈឺចាប់ជាធម្មតា (កើតរោគផ្សេងៗ ឬខូចម្ដងម្កាល) ៣-យើងមានសេចក្ដីស្លាប់ជាធម្មតា (ស្លាប់ ឬខូចគុណភាព) ៤-យើងមានសេចក្ដីព្រាត់បា្រសចាករបស់ជាទីស្រឡាញ់ជាធម្មតា (ជួបហើយព្រាត់) ៥-យើងមានកម្ម(អំពើ)ជារបស់ខ្លួន ធ្វើអំពើល្អក្ដី អាក្រក់ក្ដី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ ដោយសម្អាងលើពាក្យពំនោលទាំងនេះ ដែលជាផ្នែកតូចមួយ ក្នុងចំណោមពុទ្ធវចនៈទាំង៨៤.០០០ព្រះធម្មក្ខន្ធ ខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោមៈ ១-យើងមានសេចក្ដីចាស់ជាធម្មតា -បើមនុស្សៈ ដំបូងយើងកើតជាទារក កើតបានពីរបីបួនឆ្នាំ ក្លាយជាកុមារាកុមារី វ័យជំទង់ កម្លោះក្រមុំ វ័យ កណ្ដាល វ័យជ្រេរ និងវ័យចុងក្រោយ ។ -បើវត្ថុប្រើបា្រស់ៈ វត្ថុខ្លះ យើងមើលតែភ្នែកទទេរ មិនអាចដឹងពីការប្រែប្រួលទៅរបស់វាទេ ។ ឧ. តុ កៅអី ទូ...... យើងឃើញវានៅហ្នឹងមួយកន្លែង មិនមានសកម្មភាព ឬបញ្ហាអ្វីទេ តែវាកំពុងតែធ្វើដំណើរទៅរកភាពចាស់ និងប្រែប្រួល គុណភាពរបស់ ។ ដូច្នេះ មនុស្ស វត្ថុ សត្វ ក្នុងលោកមានសេចក្ដីចាស់ជាធម្មតា គ្មានសត្វណាកន្លងរម្លងបានឡើយ ។ ២-យើងមានសេចក្ដីឈឺចាប់ជាធម្មតា -ធម្មតាមនុស្សយើងៈ មកចាប់បដិសន្ធិក្នុងផ្ទៃម្ដាយពេលណា ពេលនោះហើយ សេចក្ដីឈឺចាប់ក៏មកជាមួយ ពេលនោះដែរ ។ សត្វណាមានរូប សត្វនោះមានទុក្ខ ឲ្យតែមានរូប ត្រូវតែមានការឈឺចាប់...ឧ. ឈឺក្បាល វិលមុខ ចុក ខ្នង ឈឺចង្កេះ គ្រុន.....។ -បើវត្ថុប្រើប្រាស់ៈ ដូចជាកុំព្យូទ័រ កាលណាមានកុំព្យូទ័រ ត្រូវតែមានមេរោគ ទោះបីអ្នកប្រើប្រាស់មានការប្រុង ប្រយ័ត្នយ៉ាងណាក៏ដោយ ក៏មេរោគអាចជ្រៀតចូលទៅបផ្លាញឯកសារ ឬSoftwareខាងក្នុងបានដែរ ។ ម្យ៉ាងទៀត ដូច ជា កង់ ម៉ូតូ ឡាន កាលណា អ្នកប្រើប្រាស់មិនមានការប្រុងប្រយ័ត្ន ក៏នាឲ្យមានការគ្រោះថ្នាក់ដល់ខ្លួនយើងមិនខាន ។ អញ្ចឹងបានន័យថា “បើសព្វសត្វ ឬវត្ថុប្រើប្រាស់មានរូបរាងពេលណា មេរោគ និងការគ្រោះថ្នាក់ក៏មានពេលនោះដែរ ។ ៣-យើងមានសេចក្ដីស្លាប់ជាធម្មតា -គ្រប់មនុស្សយើង កាលបើបានឆ្លងកាត់ដំណាក់កាលកកើតជាទារក កុមារ វ័យជំទង់ កម្លោះក្រមុំ វ័យកណ្ដាល វ័យជ្រេរ និងវ័យចុងក្រោយហើយ នោះដំណើរជីវិតរបស់យើង ក៏ធ្វើដំណើរទៅរកភាពខូចខាតដែរ គឺ សេចក្ដីស្លាប់ ដែលមនុស្សគ្រប់រូបមិនអាចគេចវេសបាន ព្រោះរយៈពេលប្រើបា្រស់ជីវិតដល់ពេលកំណត់ហើយ ។ -ចំពោះវត្ថុប្រើប្រាស់ក៏ដូចគ្នាដែរ វិទ្យុ ទូរទស្សន៍ ម៉ាញ៉េ កង្ហា កុំព្យូទ័រ កង់ ម៉ូតូ ឡាន យន្តហោះ...ជាដើម កាល ណាយើងប្រើប្រាស់យូរទៅ វាក៏ដល់នូវភាពពុកផុយផ្នែកប្រព័ន្ធរឹងនិងប្រព័ន្ធទន់ដែរ ។ អញ្ចឹងហើយ បានជាព្រះសម្មា សម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថា “សេចក្ដីស្លាប់និងភាពខូចខាត” មានគ្រប់មនុស្ស សត្វ វត្ថុ បានផ្ទុកមកជាមួយ ចាប់តាំងពីថ្ងៃដែលយើងកកើត និងតម្លើងពីរោងចក្រមកម្ល៉េះ ។ ៤-យើងមានសេចក្ដីព្រាត់ប្រាសចាករបស់ជាទីស្រឡាញ់ជាធម្មតា -ធម្មតាអ្វីៗក្នុងលោកនេះ វាជាគូនិងគ្នា ស្រឡាញ់ជាគូនិងស្អប់, ជួបជាគូនិងព្រាត់, ស្លាប់ជាគូនិងរស់... ។ កាល ណាមនុស្សយើងមានការកើតហើយ ត្រូវតែមានការវិនាសទៅវិញដែរ ។ មនុស្សយើងដែលកំពុងស្រឡាញ់គ្នា ពេល នោះស្រាប់តែមានគូភាគីម្ខាងទៀត ដល់នូវការប្រែប្រួលនៃជីវិត តើយើងអាចសុំពន្យាពេលបានទេ? មិនបានទេ! ព្រោះ សេចក្ដីស្លាប់ វាជាក្រិត្យក្រមរបស់អនិច្ចលក្ខណៈធម៌ ។ មច្ចុ គឺសេចក្ដីស្លាប់នេះ គ្មានមេទ័ពណាម្នាក់អាចតយុទ្ធប្រឆាំង បានឡើយ ។ សេចក្ដីស្លាប់ ឬការព្រាត់ប្រាសគ្នានេះ វាប្រៀបបានទៅនឹងដំណើរជីវិតនៃភ្លើងចង្កៀងប្រេងកាត កាល ណា ដល់ពេលវេលាដែលត្រូវអស់ប្រេង គឺវារលត់តែម្តង ទោះបីយើងអង្វរករវាកុំឲ្យរលត់យ៉ាងណាក៏ដោយ ក៏វាត្រូវតែរលត់ដែរ ។ ចង្កៀងប្រេងកាតបើយើងយកប្រេងទៅចាក់បន្ថែម នោះវានឹងភ្លឺបន្ត ប៉ុន្តែប្រេងគឺអាយុជីវិតរបស់មនុស្ស មិន អាចចាក់បន្ថែមបានដូច ចង្កៀង ឬម៉ូតូ ឡាន បានឡើយ...។ -កុំថាឡើយមនុស្ស សូម្បីតែសត្វ និងវត្ថុប្រើប្រាស់ ក៏ត្រូវព្រាត់ប្រាស់គ្នាដែរ ពីព្រោះសត្វចិញ្ចឹមនិងវត្ថុប្រើប្រាស់ ត្រូវបានគេលក់ដោះដូរ និងប្ដូរម៉ូដ្ឋជាថ្មីពីម្ចាស់មួយទៅម្ចាស់មួយទៀត រហូតដល់ថ្ងៃស្លាប់ និងខូចប្រើការលែងកើត ។ ៦-យើងមានកម្មជារបស់ខ្លួន -មនុស្សសត្វទាំងឡាយ មានកម្មជាអ្នកតាក់តែងឡើង ។ កម្ម គឺជាសកម្មភាពឆ្លុះបញ្ចាំងពីជីវិតពិតរបស់មនុស្ស សត្វ ។ មនុស្ស សត្វណា មានកម្មល្អ កើតមកក៏ចំគ្រួសារដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ រស់នៅប្រកបដោយសេចក្ដី សុខស្រួល, សត្វខ្លះ មានកម្មមិនល្អ កើតមកក៏ចំត្រកូលក្រីក្រលំបាកតោកយ៉ាក រស់នៅប្រកបដោយសេចក្ដីវេទនា ។ កម្មនេះ ឆ្លុះបញ្ចាំងឲ្យយើងឃើញទៀតថា “សត្វខ្លះ កើតមកមានសម្បុរស-ខ្មៅ សត្វខ្លះ កើតមកមានសម្បុរខ្វាក់ខ្វិនខ្វង់ គ គម ពិការ...”ជាដើម ទាំងអស់នេះ សុទ្ធតែកម្មជាអ្នកតាក់តែងឡើង ។ ដូច្នេះហើយ បានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ផ្ដាំថា “យើងត្រូវសាងកម្មជាអំពើល្អឲ្យបានច្រើន ព្រោះ ទុកជាស្បៀង និងទុកជាយានសម្រាប់នាំបដិសន្ធិវិញ្ញាណរបស់យើងទៅនៅក្នុងត្រកូលខ្ពង់ខ្ពស់បាន” ។ សរុបមក អភិណ្ហប្បច្ចវេក្ខណធម៌ ដែលនិយាយអំពីការប្រែប្រួលមក ឃើញថា បានជាគតិមួយ សម្រាប់ជួយ បំភ្លឺដល់អស់លោក លោកស្រី ប្រិយមិត្តFacebookទាំងអស់ ដែលកំពុងឈ្លក់វង្វេងនិង វ័យ ឋានៈ បុណ្យសក្ដិ ទ្រព្យ សម្បតិ្តនោះ សូមធ្វើការកែប្រែចរិតលក្ខណៈរបស់ខ្លួន ដើម្បីដាក់អាវុធចុះ “គឺការស្រវឹងនឹងឋានៈ បុណ្យសក្ដិ ទ្រព្យ សម្បត្តិ” ចាប់យកព្រះធម៌ទៅពិចារណា និងកែប្រែជីវិតរស់នៅឲ្យប្រកបទៅដោយសេចក្ដីបរិសុទ្ធ និងស្មោះត្រង់ ចរិតទន់ ភ្លន់ និងរឹងមាំរបស់ខ្មែរយើង នេះម្យ៉ាង ។ ម្យ៉ាងទៀត បងប្អូន ដែលមានទ្រព្យសម្បត្តិធុនមធ្យម និងកម្រិតក្រោមមធ្យម ក៏គួរលៃលកកែច្នៃជីវិតរបស់ខ្លួនឲ្យបានត្រឹម ដើម្បីចាប់យកភោគផលសមា្រប់គោលដៅជីវិតទៅបរលោក និងដើម្បី ទទួលបាននូវកិត្តិយសកេរិ៍្តឈ្មោះ នៅក្នុងពេលបច្ចុប្បន្ននេះ ឲ្យមានភាពត្រចះត្រចង់រស់នៅក្នុងប្រទេសមួយ ដែលមាន អារ្យធម៌វ័យចំណាស់ជាងគេងក្នុងតំបន់អាស៊ីយើងនេះ ។ ហើយជាចុងបញ្ចប់ ខ្ញុំសូមខន្ដីអភ័យទោស អំពីសំណាក់អស់លោក លោកស្រី ប្រិយមិត្តFacebookទាំងអស់ ក្រែងការបកស្រាយរបស់ខ្ញុំមានការខុសឆ្គង មិនសមរម្យយ៉ាងណា ក៏សូមខន្ដីប្រណីទោសដល់ខ្ញុំ ព្រោះនេះ គឺជាផ្នត់ គំនិត ដែលផុសចេញពីការសិក្សា និងការគិតរបស់ខ្ញុំ ។ សូមជូនពរដល់អស់លោក លោកស្រី ប្រិយមិត្តFacebookសូមប្រកបតែនឹងសេចក្ដីសុខចម្រើនគ្រប់ពេលកុំបី ឃ្លៀងឃ្លាតឡើយ ។ ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០០៩ ពីនិស្សិតសំណាង ឈួន វណ្ណារ័ត្ន Why? Because this is the law anichchteathmr turns out that the "precarious humanitarian".  What he must have only just before and after the changes without any animal or any object can be passed without change.  Buddha acting "These animals (objects) in this world must variations impermanence toukkham emptiness" This is a subject I have to touch on interpretation to readers understand what God meditation sampout acting as "impermanence (irregular) toukkham (in mourning) emptiness (not his)."   In technical regulatory aphin distinctive 5 that he played that    1. We are usually older (quality variations or variations)    2. We are usually painful (developed or damaged sometimes)    3. We have a death usually (or deteriorated)    4. We are childless, usually left his beloved (and childless)    5. We have () as its good and bad will be the recipient of  These citing a statement that a small part of poutthovochn 84,000 thommokkhan I interpret the following   1. We are simply old  - If the first humans, we are born as a baby born a few years became a teenage Children The groom bride-old middle-aged old Andres and last.  - Use ៈ some stuff we see only the naked eye can not know its variations. Eg. Tables, chairs, cabinets ... we see it in a corridor where no action or anything, but it was traveling toward aging and their quality varies. So people in the elderly usually do not have any animals by voice.   2. We are usually painful  - A person usually fringe reincarnation in the womb when then pain will come with time. Any animal trials must have hurt .... Damn fed back backache fever ......  - Consumer goods - such as computer when computer users must have the virus, although beware, however, the virus can gain access to the internal damage files or software. Moreover, as car wheels when the user does not have to be careful also to be critical of ourselves lost. That means that "if these animals or objects look when viruses and dangerous time.   3. We have a death usually  - All humans if had gone through the born babies, teens The groom bride middle-aged adults Andres and old last and that our journey also travel to the damaged well is death that everyone can not ever escaped because term use life, the hour is.  - To use, as well as radio, TV, stereo computer fan aircraft wheels car ... When we use later, it is also to the decay of the system hardware and software systems. That is why meditation sampout He called his performance "death and damage" all people, animals, objects loaded with since the day I was born and raised from the factory.   4. We have lost of simply leaving his beloved  - Ordinary things in the world, it is a partnership and love and hate, and parting, death and resurrection .... When humans are born, and there must be mutual destruction. People who love each other when suddenly the other parties to the change of life, how can we ask for delay? Did not! Because death is an extensive list of anichch_lokkhan justice. Mochcho is no death knight can fight against it. Death or separation, it will be like the life of the lamp lights when the time for oil is literally it off, even if we do not ask it to let off, however, it must be off. Lamp oil if we take to inject extra fuel it will continue, but human life is not able to play more like a lamp or motor car ....  - Komthalaey even animals and objects be childless because pets and consumer goods are sold exchange and a new economic model from one to another till death and damage used recursively.   6. We have as its  - Mnoussaasat makers. Action is reflecting the real life of the animals. Any person born to a wealthy family, wealth, sedentary lifestyle, bad, some animals born a poor family struggling abject misery. This reflects, we see that "some animals are born white - black white, some are born blind, disabled khvenokhvang no ...", etc., all of which are designed.  That is why Buddha himself called and said "We need to build a good food as much as, and as a vehicle for bringing our spiritual conception to high in the lineup."  Overall aphin regulatory technical Website distinctive justice who talk about change and see a lunar one for help enlighten Ladies fan Facebook all are obsessed and old statue festival pilot estate treasures that please modify your attitude to lay down their arms "is a drunk will rank festival pilot assets" capture Dharma to consider and modify life to fellowship with pure and honest character tender and strong Mee this words. Moreover, the brothers who have wealth medium and below average should also afford to recycle their lives in the proper order to capture the fruit clean informed target life to come, and to receive a distinguished reputation in today to have a splendor to live in a civilized oldest in Asia today.  And by the end I longsuffering forgiveness Ladies all Facebook fans lest my interpretation mistakes inappropriate longsuffering gracious to me because this is the mindset that emerged from my study and thinking.  I wish Ladies Facebook fans will strengthen peace time Nobility. Thursday, 28 October 2009 Student from Vannarath Chhoun