Tuesday, October 28, 2014
ស្នាមញញឹម Smile
ការញញឹម ជាឥរិយាបថ ឬជាកាយវិការមួយ ដែលបញ្ជាក់ពីអារម្មណ៍របស់មនុស្សម្នាក់ ឬច្រើន នាក់ ។ ការញញឹមមានពីរយ៉ាង គឺញញឹមបែបធម្មជាតិ និងញញឹមបែបសិប្បនិមិត្ត ។ ការញញឹមបែប ធម្មជាតិ ជាការញញឹមដែលផុសចេញពីបេះដូងពិតៗ ញញឹមដោយការពេញចិត្ត ញញឹមដោយភាព ស្មោះត្រង់ ដែលបញ្ជាក់ពីភាពស្រាយនៅក្នុងចិត្តរបស់បុគ្គលម្នាក់ៗ ។
ញញឹមបែបសិប្បនិមិត្ត គឺជាការញញឹម ដែលប្រកបដោយភាពក្រៀមក្រំ និងបង្កប់ដោយភាពកាចសាហាវ បញ្ជាក់ពីចិត្តដែលកំពុងឆេះដោយភ្លើងទោសៈ ។ ដូច្នេះ ដើម្បីផ្ដល់ភាពញញឹមដល់នរណាម្នាក់ យើងត្រូវញញឹមប្រកបដោយមនោសញ្ចេតនាផ្អែមល្ហែម និងមានទំនុកចិត្ត ព្រមទាំងកាយ វិការដែលបញ្ជាក់ពីភាពចូលចិត្តរបស់យើង ។
Smile
The smile is a behavior or gestures which express one's feelings or more. The two smile smile natural and artificial smile. Natural smile a smile out of a real heart smile, smile with satisfaction that emphasizes the faithful in the heart of each individual.
Artificial smile is a smile, a very sad and embedded by fierce fire burning hatred. So to give the smile of someone we are smiling and confident and sweet romantic gesture that emphasizes the likes of us.
Monday, October 27, 2014
តើអ្នកជាមនុស្សល្អមែនទេ? ចំណុចអ្វីដែលធ្វើឱ្យអ្នកក្លាយជាមនុស្សល្អ?
ខ្ញុំមិនដែលកុហកបោកប្រាស់គេ, ខ្ញុំមិនដែលធ្វើអាក្រក់ដាក់នរណាម្នាក់, ខ្ញុំមិនដែលប្រព្រឹត្ដខុស ឆ្គងក្នុងរឿងអ្វីមួយ ។ ចម្លើយទាំងអស់នេះ គ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ នៅលើខ្លួនមនុស្សល្អ ឬថា គ្រាន់តែសកម្មភាពធម្មតាប៉ុណ្ណោះសម្រាប់មនុស្សទូទៅ ដែលនរណាក៏អាចធ្វើបានដែរ ។
អ្វីដែលធ្វើឱ្យអ្នកក្លាយជាមនុស្សល្អបាន ទាល់តែលោកអ្នកមានៈ ភាពយត្តិធម៌ ការអាណិតអាសូរ ក្លាហាន សុចរិត ការយល់ចិត្ត ការបន្ទាបខ្លួន ភាពស្មោះត្រង់ និងសុភាពរាបសា ទើបអ្នកក្លាយ ជាមនុស្សល្អបាន ។
Are you a good person?
What makes you a good person?
I never lie, cheat, I'm not that cruel to anyone, I never did anything wrong. These answers are just one small point on the body or just normal for people who can do that as well.
What makes you become better, unless you include the righteous justice, compassion, courage, empathy, humility, integrity and gentle, you become a good person.
តើការខុសឆ្គងម្ដងម្កាលរបស់យើង ចាត់ទុកជាទង្វើអាក្រក់ដែរឬទេ?
នៅក្នុងសង្គមមនុស្ស ភាគច្រើន មិនបានឱ្យតម្លៃទៅលើធនធានមនុស្ស(ចំណេះដឹង)ទេ ភាគច្រើន គេឱ្យតម្លៃទៅលើទង្វើរបស់មនុស្ស កាលណាឃើញមនុស្សម្នាក់មានប្រជាប្រិយភាព បានជួយកិច្ចការជាច្រើនដល់មនុស្សនៅក្នុងសង្គម ពួកគេយល់ថា មនុស្សប្រភេទនេះជាមនុស្សល្អ ប៉ុន្តែដល់ពេលមួយ មនុស្សប្រភេទនោះ បានប្រព្រឹត្តខុសឆ្គងនៅក្នុងរឿងអ្វីមួយ(ឧ. បានប្រព្រឹត្តខុសចាកគន្លងធម៌ និងផ្លូវច្បាប់) ពួកមនុស្សបែរជាគិតថា (មនុស្សប្រភេទនោះ ជាមនុស្សអាក្រក់ទៅវិញ) ។ ដោយពួក គេមិនបានគិតពីស្នាដៃ ដែលមនុស្សប្រភេទនោះកសាងមកឡើយ ។ ពួកមនុស្សភាគច្រើន ពួកគេមិន បានវិភាទៅលើហេតុផលជាក់ស្ដែងនោះទេ ។ ភាគច្រើនពួកគេលើកយកហេតុផល(ត្រីមួយត្រក ស្អុយមួយ ស្អុយទាំងអស់) ។ ពួកគេមិនបានយកអត្រាភាគរយមកគិតនោះទេ ។ យើងគប្បីគិតថា(គុណរបស់មនុស្ស១០០% កាលណាបើមនុស្សនោះធ្វើអស់២០% នោះវានៅសល់៨០%ទៀត យើងអាច យកទៅប្រើការបាន ហើយម្យ៉ាងវិញទៀត មនុស្សនោះ ទើបតែខុសម្ដងទេ យើងគួរតែផ្ដល់ឱកាសឱ្យ មនុស្សនោះធ្វើការកែខ្លួន ឬសាងគុណសម្បត្ថិលាងទោស ។ យើងមិនត្រូវបិទឱកាសមិនឱ្យគ្នាកែខ្លួន នោះទេ យើងត្រូវមើលឱ្យឃើញពីតម្លៃរបស់មនុស្ស យើងមិនត្រូវមើលឃើញតែទង្វើរបស់មនុស្សទេ ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់មានកំហុស និងបានប្រព្រឹត្តខុសគន្លងធម៌ និងប្រពៃណីម្ដង ។ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងនោះមានភាពអស់សង្ឃឹម ថប់អារម្មណ៍ ដេកមិនលក់ មានអារម្មណ៍ ចង់សម្លាប់ខ្លួន ។ តែដោយសារខ្ញុំជាមនុស្សធ្លាប់បានទទួលការអប់រំផ្នែកពុទ្ធសាសនា និងមានចំណេះ ដឹងនៅក្នុងខ្លះផង ទើបខ្ញុំយកភាពចេះដឹងមកប្រើប្រាស់ ។ ក្រោយមក ទើបខ្ញុំដឹងពីរបៀបរស់នៅរបស់ មនុស្ស និងដឹងពីធម៌របស់មនុស្ស ទើបខ្ញុំភ្ញាក់ខ្លួនថា (ការពិត ខ្ញុំខុសតែម្ដងទេ ហើយការដែលខ្ញុំខុសនោះ វាជាបទពិសោធន៍សម្រាប់ជីវិតរបស់ខ្ញុំ ចាប់ពីថ្ងៃនោះមក ខ្ញុំលែងមានការភ៍យខ្លាច ហើយក៏ឈប់ ធ្វើខ្លួនឱ្យមានកំហុសទៀតដែរ ។
Are our sins sometimes considered bad?
In society, most people do not overestimate human resources (knowledge) but most of them value the actions of people when he saw a man popular helped lots of things to people in society they understand that such a good person, but in time of a human species that was wrong in anything (eg. Of wrongdoing left regular and legal) people think (human kind is a bad back). They did not think about that kind of works building. Most people, they do not have analytical obvious reasons. Most of them deducing (fish all of a sewage lagoon). They did not take into account percentage rate. We think (quality of 100% kalnabae people that make 20%, it remains 80%, we can take into use, and the other hand, the person is just wrong again, we should give a chance to people that work of rehabilitation or construction qualities efficient washing sentence. We must not close the opportunity not to each of rehabilitation, we have to look to see the value of the people we do not have to see the actions of humans. A few years ago I used to make a mistake and committed Profligate and tradition again. I fear greatly, including despair frustration insomnia felt suicidal. But because I am a people ever received an education in Buddhism and knowledge in some, I take the knowledge used. Then I know the lifestyle of the people and know the justice of man, I wake up that (Actually I was wrong once, and to which I am wrong, it is the experience for my life from that day forward, I no longer fear ភ៍ and stop making mistakes.
Subscribe to:
Posts (Atom)
