Monday, January 20, 2014

ភ្លេង ឬបង្អែមនៃជីវិត

ភ្លេង ឬបង្អែមនៃជីវិត នៅក្នុងគ្រួសារមួយ ដែលធ្លាប់ទទួលការអប់រំតាមរយៈទស្សនៈព្រះពុទ្ធសាសនា គ្រួសារនោះរស់នៅយ៉ាងសុខដុម រម្យនា ឮតែសម្លេងសើចប្រកបដោយសេចក្ដីសុខ ទោះបីគ្រួសារនេះ មិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏ដោយ ។ យើងសង្កេត ឃើញថា “គ្រួសារនេះ ក៏មានជាប់ជំពាក់បំណុលគេដែរ តែអ្នកដឹកនាំក្នុងគ្រួសារនោះ ជាមនុស្សប្រកបដោយវិចារណញ្ញាណ មានការគិតគូវែងឆ្ងាយ ដឹកនាក្រុមគ្រួសារឲ្យប្រព្រឹត្តតែអំពើល្អ ឬឲ្យគិតតែពីអ្វីដែលនាំឲ្យមានសេចក្ដីសុខដល់គ្រួសាររបស់ គេ” ហើយអ្វីដែលពិសេសប្លែងជាងនេះទៅទៀតនោះ គឺគ្រួសារនោះ មានកុមារាម្នាក់អាយុប្រមាណ២ខួបកន្លះ ជាកុមារ ដែលចេះចរចានិយាយពាក្យផ្សេងៗជាច្រើន ដែលជាហេតុ ធ្វើឲ្យក្រុមគ្រួសារនោះ កាន់តែមានសេចក្ដីសុខទ្វេឡើង ។ ដោយសារកុមារនោះ ជាក្មេងឆ្លាត ទើបកាត់បន្ថយសេចក្ដីទុក្ខលំបាកផ្សេងៗ ឲ្យក្រុមគ្រួសារនោះ ទទួលបាននូវសេចក្ដីសុខ ជារៀងរាល់ថ្ងៃ ។ ហេតុដូច្នេះហើយ គ្រួសារដែលគ្មានទ្រព្យសម្បត្តិក្ដី ឬគ្រួសារដែលមានទ្រព្យសម្បត្តិក្ដី បើគ្មានកូនចៅ ហើយ ភ្លេងនៃសេចក្ដីសុខសុភមង្គល ក៏មិនអាចកើតចេញបានដែរ ៕

1 comment: